ចំនួនប្រជាជនចិនមានការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ 1961

ចំនួនប្រជាជននៅក្នុងប្រទេសចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល 60 ឆ្នាំ ដោយអត្រាកំណើតជាតិមានកម្រិតទាបបំផុតគឺ 6.77 ក្នុងចំនួនមនុស្ស 1,000 នាក់។


នៅក្នុងឆ្នាំ 2022 ប្រទេសចិនមានចំនួនប្រជាជនសរុបប្រមាណ 1.4118 ពាន់លាននាក់ ដែលមានការធ្លាក់ចុះប្រមាណ 850.000 នាក់បើប្រៀបធៀបជាមួយនឹងឆ្នាំ 2021

 

អត្រាកំណើតនៅក្នុងប្រទេសចិនបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលបង្កើតនូវគោលនយោបាយមួយចំនួន ដើម្បីព្យាយាមកាត់បន្ថយនិន្នាការនេះ។

 

ប៉ុន្តែអស់រយៈពេលប្រាំពីរឆ្នាំបន្ទាប់ពីការលុបចោលនូវគោលនយោបាយមានកូនតែមួយចេញ កំណើនប្រជាជននៅក្នុងប្រទេសចិនមានការកើនឡើងគួរឱ្យកត់សម្គាល់ ទើបតែនៅក្នុងឆ្នាំ 2022 ដែលកំណើនប្រជាជនមានការធ្លាក់ចុះបើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន៕

 

ប្រភព៖ BBC

អត្ថបទ៖ ប៉ោក លក្ខិណា


Post a Comment

To Top