ប្រទេសចិនបានដកបម្រាមរយៈពេល 18 ខែលើការហាមមិនឱ្យមានចុះឈ្មោះថ្មីលើកម្មវិធី Didi ខណៈការបង្រ្កាបបទល្មើសបច្ចេកវិទ្យាបានធ្លាក់ចុះ
ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនរបស់ប្រទេសចិន Didi ត្រូវបានផ្តល់ភ្លើងខៀវមកវិញដើម្បីអាចឱ្យក្រុមហ៊ុនធ្វើការចុះឈ្មោះទទួលអតិថិជនថ្មីៗបាន ក្នុងការប្រើប្រាស់សេវាកម្មរបស់ពួកគេ។
ក្រុមហ៊ុន Didi បានរង់ចាំការអនុញ្ញាតឱ្យទទួលយកការចុះឈ្មោះអតិថិជនថ្មី និងធ្វើការទាញយកកម្មវិធីជាង 25 របស់ខ្លួន ដែលត្រូវបានហាមឃាត់ (Ban) នៅក្នុងប្រទេសចិនមកវិញ និងដើរជាជំហានៗដើម្បីអាចសាងដំណើរការអាជីវកម្មឱ្យត្រឡប់មកធម្មតាវិញ បន្ទាប់ពីមានបញ្ហានៅពាក់កណ្តាលឆ្នាំ 2021។
សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រកន្លងទៅថា
អាជ្ញាធរចិនបានកំណត់អនុញ្ញាតឱ្យក្រុមហ៊ុន ឬកម្មវិធី Didi បន្តចុះឈ្មោះអ្នកប្រើប្រាស់ថ្មីៗ
និងធ្វើការទាញយកកម្មវិធីរបស់ពួកគេឡើងវិញបាន។
ដំណាងក្រុមហ៊ុន Didi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទកន្លងទៅថា
“បន្ទាប់ពីអស់រយៈពេលមួយឆ្នាំជាង ពួកគេបានសហការជាមួយនឹងអ្នកជំនាញខាងសន្តិសុខបច្ចេកវិទ្យានៅក្នុងប្រទេស
ដើម្បីធ្វើការដោះស្រាយបញ្ហាអសុវត្ថិភាពមួយចំនួន
និងធានាជូនអ្នកប្រើប្រាស់នូវសុវត្ថិភាពពេញលេញឡើងវិញ”៕
ប្រភព៖ Reuters
អត្ថបទ៖ ប៉ោក លក្ខិណា
Post a Comment