ឥឡូវនេះ អ្នកផលិតមាតិកាក្នុងកម្មវិធី YouTube Shorts អាចប្រើប្រាស់ចម្រៀងដែលមានអាជ្ញាប័ណ្ណរហូតដល់មួយនាទីបានហើយ!
នៅក្នុងការផ្លាស់ប្តូរចុងក្រោយបំផុតរបស់កម្មវិធី YouTube Shorts ដើម្បីទាក់ទាញក្រុមអ្នកផលិតមាតិកាពីកម្មវិធី TikTok ឱ្យងាកមកប្រើប្រាស់កម្មវិធីរបស់ខ្លួន ក្រុមហ៊ុន YouTube បានប្រកាសថា ពួកគេបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើចម្រៀងដែលមានអាជ្ញាប័ណ្ណរយៈពេលមួយនាទីនៅក្នុងវីដេអូ Shorts របស់ពួកគេ។
នេះជាការអាប់ដេតមួយដ៏ល្អសម្រាប់ក្រុមអ្នកផលិតមាតិកាទាំងអស់នៅក្នុងកម្មវិធី YouTube Shorts ដោយពីមុន ពួកគេអាចប្រើប្រាស់ចម្រៀងដែលមានអាជ្ញាប័ណ្ណត្រឹមតែរយៈពេល 15 វិនាទីប៉ុណ្ណោះ។
ក្រុមហ៊ុន YouTube បានធ្វើការបញ្ជាក់ថា ក្រុមអ្នកផលិតមាតិកាអាចប្រើប្រាស់ចម្រៀងដែលមានអាជ្ញាប័ណ្ណបានចន្លោះពី 30 ទៅ 60 វិនាទីសម្រាប់បទចម្រៀងភាគច្រើន។
បន្ថែមពីនេះ ក្រុមហ៊ុន YouTube ក៏នៅតែបន្តលើកឡើងផងដែរថា ចំពោះបទចម្រៀងមួយចំនួននឹងមិនមានការផ្លាស់ប្តូរឡើយ ដោយរក្សាការប្រើប្រាស់បានត្រឹមរយៈពេល 15 វិនាទីដដែល៕
ប្រភព៖ Engadget
Post a Comment