ឆាប់ៗនេះ ក្រុមហ៊ុន Google នឹងបញ្ចេញមុខងារ React នៅលើកម្មវិធី Message របស់ខ្លួន
ក្រុមហ៊ុន Google កំពុងបន្តអភិវឌ្ឍន៍កម្មវិធីផ្ញើសាររបស់ខ្លួនឱ្យកាន់តែសំបូរបែប តាមរយៈការបញ្ចេញបន្ថែមនូវមុខងារថ្មីៗដើម្បីឱ្យមានភាពទាក់ទាញ។
មុខងារថ្មីដែលក្រុមហ៊ុន Google កំពុងធ្វើតេស្តសាកល្បងនោះ គឺជាមុខងារ React លើសារនៅក្នុងកម្មវិធី Google Message ដែលមុខងារនេះ យើងឃើញមាននៅក្នុងកម្មវិធីផ្ញើសារជាច្រើនរួចទៅហើយ។
ដូចទៅនឹងកម្មវិធីផ្ញើសារដ៏ទៃទៀតដែរ អ្នកត្រូវចុចលើសារដែលអ្នកចង់ React ឱ្យជាប់ បន្ទាប់មកអ្នកអាចជ្រើសរើស Emoji ដែលអ្នកចង់ React មួយណាក៏បានដែរ។
យ៉ាងណាម៉ិញ មុខងារ React ថ្មីនេះកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងប៉ុណ្ណោះ ដូចនេះ យើងអាចនឹងឃើញមុខងារនេះជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភព៖ GSMArena
Post a Comment