ក្រុមហ៊ុន Google នឹងបញ្ចប់ការគាំទ្រលើ Chrome សម្រាប់ Windows 7 និង 8.1 នៅដើមឆ្នាំ 2023

ក្រុមហ៊ុន Google បានធ្វើការប្រកាសថា ខ្លួននឹងបញ្ចប់ការគាំទ្រលើកម្មវិធី Browser Chrome របស់ខ្លួន សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7 និង Windows 8.1 នៅដើមឆ្នាំ 2023 នេះ។


កម្មវិធី Chrome 110 ដែលគ្រោងនឹងចេញដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី 07 ខែកុម្ភៈ ឆ្នាំ 2023 ខាងមុខនេះ ក៏នឹងមិនមានដាក់ឱ្យដំណើរការលើប្រព័ន្ធប្រតិបត្តិការទាំងពីរនេះដែរ។


បើសិនជាអ្នកកំពុងប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ Windows 7 និង Windows 8.1 នោះអ្នកនៅតែអាចបន្តប្រើប្រាស់កម្មវិធី Google Chrome ជំនាន់ចាស់បានដដែល ប៉ុន្តែអ្នកនឹងមិនទទួលបានការអាប់ដេតសម្រាប់មុខងារថ្មី ក៏ដូចជាសម្រាប់ប្រព័ន្ធសុវត្ថិភាពបានទៀតនោះទេ។


នៅក្នុងទំព័រ Support របស់ក្រុមហ៊ុន Google បានប្រាប់អ្នកប្រើប្រាស់ថា ពួកគេគួរតែធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 10 ឬ Windows 11 ដើម្បីអាចទទួលបានការអាប់ដេតផ្សេងរបស់កម្មវិធី Google Chrome៕


ប្រភព៖ Engadget

Post a Comment

To Top